Dual LLM (Master of Law) in Digital Law RULE - Aix-Marseille University logo

Dual LLM (Master of Law) in Digital Law RULE - Aix-Marseille University jobs and careers

Cambodia

About Dual LLM (Master of Law) in Digital Law RULE - Aix-Marseille University

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសបើកអំពីដំណើរការរបស់ខ្លួន នូវថ្នាក់ទ្វេសញ្ញាបត្រនៃបរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ត្រ ឯកទេសនីតិឌីជីថល ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអ៊ិចម៉ាសីយ៍ (AMU) ដែលជាសាកលវិទ្យាល័យសាធារណៈឈានមុខគេរបស់ប្រទេសបារាំង ឯកទេសបច្ចេកវិទ្យាឌីជីថល និងច្បាប់។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ត្រ ឯកទេសនីតិឌីជីថល នឹងអនុញ្ញាតឲ្យនិស្សិតទទួលបានសញ្ញាបត្រចំនួនពីរ រួមមាន សញ្ញាបត្រនីតិសាស្ត្រខ្មែរ ដែលចេញដោយសាកលវិទ្យាល័យ RULE និងសញ្ញាបត្រនីតិសាស្ត្រ ឯកទេសនីតិឌីជីថល ដែលចេញដោយសាកលវិទ្យាល័យអ៊ិចម៉ាសីយ៍ (AMU)។ គោលបំណងនៃការបើកដំណើរការថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ត្រ ឯកទេសនីតិឌីជីថល គឺដើម្បីផ្ដល់នូវជំនាញ និងសមត្ថភាពពិសេសដល់អ្នកជំនាញវ័យក្មេងដែលពាក់ព័ន្ធនឹងវិស័យច្បាប់ និងឌីជីថល ដោយផ្អែកលើមូលដ្ឋានច្បាប់កម្ពុជា និងអឺរ៉ុបដែលពាក់ព័ន្ធរួមមាន៖ - កិច្ចការពារទិន្នន័យរបស់អ្នកប្រើប្រាស់ និងឯកជនភាព - សន្ដិសុខសាយប័រ - រដ្ឋាភិបាលអេឡិកត្រូនិក - ពាណិជ្ជកម្មអេឡិកត្រូនិក និងទីផ្សារឌីជីថល - ប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល - កម្មសិទ្ធិបញ្ញា - កីឡាអេឡិកត្រូនិក។ កម្មវិធីសិក្សានេះប្រជុំដោយសាស្ត្រាចារ្យជនជាតិខ្មែរ និងអឺរ៉ុប ដែលប្រកបដោយវិជ្ជាជីវៈកម្រិតខ្ពស់ និងមានជំនាញនៅក្នុងការអនុវត្តពាក់ព័ន្ធនឹងវិស័យច្បាប់ឌីជីថល ជាមួយគ្នានេះក៏មានសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យអ៊ិចម៉ាសីយ៍ (AMU)ជាច្រើនរូប ដែលពួកគាត់នឹងមកបង្រៀនមុខវិជ្ជាឯកទេសដោយផ្ទាល់។ វគ្គសិក្សាទាំងអស់នឹងត្រូវបានបង្រៀនជាភាសាខ្មែរក្នុងឆ្នាំទី១ និងត្រូវបានបង្រៀនជាភាសាអង់គ្លេស និងភាសាខ្មែរក្នុងឆ្នាំទី២។ សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀន ថ្លៃសិក្សា និងលក្ខខណ្ឌជ្រើសរើស យើងខ្ញុំសូមរក្សាសិទ្ធិជូនដំណឹងឆាប់ៗនេះ។

Employees
1 to 10
Headquarters
Cambodia

Jobs at Dual LLM (Master of Law) in Digital Law RULE - Aix-Marseille University

No open positions right now. Explore more companies on TheJobsMap.